ការសំអាតស្រះមុនពេលដាក់កូនត្រីចិញ្ចឹមជាកត្តាសំខាន់ណាស់ ដែលធ្វើឲ្យការចិញ្ចឹមត្រីរបស់អ្នកទទួលបានជោគជ័យ បើមានមានត្រីផ្ទក់ ឬត្រីរ៉ស់ តែមួយនៅក្នុងស្រែវានឹងស៊ីត្រីដែលអ្នកដាក់ចិញ្ចឹមអស់ ក្នុងរយៈពេលយ៉ាងខ្លី ការដាក់ជីជាប្រចាំ ដើម្បីឲ្យទឹកស្រះមានពណ៌បៃតង ជាកត្តាសំខាន់ណាស់ដែលធ្វើឲ្យត្រីរបស់អ្នកធំធាត់ល្អ ពន្លឺថ្ងៃជាកត្តាសំខាន់មួយ ធ្វើឲ្យចំណីធម្មជាតិ ឬប្លង់តុងកើតក្នុងស្រះបានល្អ ក្រោយពេលដាក់ជី ការចិញ្ចឹមត្រីក្នុងស្រះមានប្រឡាយភ្ជាប់ទៅស្រែជាវិធីមួយដ៏ល្អជួយឲ្យត្រីរបស់អ្នកធំធាត់ឆាប់រហ័សហើយអ្នកអាចកាត់បន្ថយការចំណាយប្រាក់ទិញចំណីត្រីទៀតផង ។