ត្រូវច្បាស់ថាក្នុងស្រះមានចំណីធម្មជាតិ ជាពិសេសសត្វល្អិត និងរុក្ខជាត់ប្លង់តុង មុនពេលដាក់កូនត្រីចិញ្ចឹម ខាងក្រោមនេះ ជារូបភាពបង្ហាញពីរបៀបងាយៗក្នុងការពិនិត្យចំណីធម្មជាតិដែលមាននៅក្នុងស្រះ(ពិសេសសត្វល្អិតប្លង់តុង) ក្រោយពេលប្រើប្រាស់ជីដាក់ក្នុងស្រះហើយប្រើក្រមាដួសទឹកគែមជ្រុងស្រះ ចំណីធម្មជាតិរួមមានសត្វល្អិតប្លង់តុង រុក្ខជាតិប្លង់តុង និងសត្វស្រទាប់បាតដូចជា ខ្យង ខ្ចៅ ជន្លេនដែលកើតមានក្រោយពីការដាក់ជី។ ក្នុងករណីចំណីធម្មជាតិ (ពិសេសសត្វល្អិតប្លង់តុង) ពុំទាន់មាន ឬមានតិចតួច យើងក៏អាចដាក់កូនត្រីចិញ្ចឹមក្នុងស្រះបានដែរ ប៉ុន្តែត្រូវយកចិត្តទុកដាក់បន្ថែមជីលាមកសត្វតាមបច្ចេកទេសដូចក្នុងមេរៀនខាងលើ និងចាំបាច់ត្រូវដាក់ចំណីបន្ថែមឲ្យត្រីឲ្យបានរៀងរាល់ថ្ងៃរហូតដល់ក្នុងស្រះមានចំណីធម្មជាតិគ្រប់គ្រាន់។