ដំបូងយើងត្រូវវាស់ទំហំបណ្តោយ និងទទឹងស្រះដែលត្រូវជីកដោយបោះបង្គោលនៅជ្រុងទាំង៤នៃស្រះរួចចងខ្សែព័ទ្ធជុំវិញ។ បន្ទាប់មកយើងត្រូវកំណត់រកផ្ទៃបាតស្រះដែលត្រូវជីកតាមរូបមន្ត ដូចខាងក្រោមៈ ជាទូទៅជើងទេរស្រះត្រូវឲ្យមានជម្រាល ១:១,៥ រួចបោះបង្គោលនៅជ្រុងទាំង ៤ នៃបាតស្រះ ដោយចងខ្សែព័ទ្ធជុំវិញ បន្ទាប់មកត្រូវចាប់ផ្តើមជីកស្រះឲ្យមានជម្រាល ១:១,៥ ជាគំរូចាប់ពីគែមមាត់ស្រះចុះក្រោមរហូតដល់ចំណុចគែមបាតស្រះ និងឲ្យបានជម្រៅស្រះ២ម៉ែត្រ រួចយកខ្សែទាញវាស់ជម្រាលជើងទេរក្នុងករណីជើងទេរស្រះរាបស្មើល្អ យើងចាប់ផ្តើមជីកស្រះដែលមានជើងទេរស្រះគំរូនេះបន្តរហូតដល់ចប់។ យើងអាចជីកស្រះ ដោយកំណត់យកជើងទេរគំរូជារាងកាំជណ្តើរ ដូចក្នុងរូបភាពខាងក្រោម។ ជាទូទៅអាចម៍ដីដែលជីកបាននៅស្រទាប់លើ ជាប្រភេទដីមានជីវជាតិល្អ ដូចនេះត្រូវប្រមូលអាចម៍ដីនេះទុកសម្រាប់ដាក់នៅលើភ្លឺស្រះសម្រាប់ដាំស្មៅ ដែលការពារការហូរច្រោះបាក់ភ្លឺ និងជើងទេរស្រះនៅពេលមានភ្លៀងធ្លាក់។ ជីកស្រះដោយទុកចំណីភ្លឺពី ០.៧ ម៉ែត្រ ទៅ ១ ម៉ែត្រ ឬតាមស្ថានភាពដីជាក់ស្តែង ត្រូវបុកបង្ហាប់ភ្លឺ និងជើងទេរស្រះ និងត្រូវដាំស្មៅពីលើភ្លឺស្រះ