logo

បញ្ហាសាមញ្ញៗដែលច្រើនកើតមានលើមេជ្រូក និងកូនជ្រូក

បញ្ហាសាមញ្ញៗដែលច្រើនកើតមានលើមេជ្រូក និងកូនជ្រូក

-  ប្រដាប់បន្តពូជមានទឹកលំហូរពណ៌ស បញ្ជាក់ថា ស្បូនមានជំងឺឆ្លង ។

-  កន្សោមដោះក្តៅ និងដុំពកៗ បញ្ជាក់ថា កន្សោមដោះមានជំងឺឆ្លង (ជំងឺលាសដោះ)

-  មេជ្រូកដេកមិនឱ្យកូនបៅដោះ បញ្ជាក់ថា កន្សោមដោះរបស់វាមានបញ្ហា ស្ទះទឹកដោះ ឬឈឺចាប់ ដោយសារគេមិនបានកាត់ធ្មេញព្រៃរបស់កូនជ្រូក។

-  មេជ្រូកខ្វះថាមពល និង/ឬក្តៅ បញ្ជាក់ថា មេជ្រូកមិនមានសុខភាពល្អ ដែលបណ្តាល ឱ្យវាមិនថែទាំកូនរបស់ វា។ ចូរអ្នកត្រួតពិនិត្យកំដៅរបស់វា។

-  មេជ្រូកមិនស៊ីចំណីអាចបញ្ជាក់ថា ការផ្តល់ចំណីច្រើនពេក ឬមិនមានទឹកផឹក ឬមេជ្រូក មិនមានសុខភាពល្អ ។

-  កូនជ្រូកស្គម និងរោមបះ នោះបញ្ជាក់ថាខ្វះទឹកដោះ។ តែប្រសិនបើគេដុសសំអាត ហើយវាមានពណ៌ស ឬស្លេកស្លាំង កូនជ្រូកអាចបណ្តាលមកពីខ្វះជាតិដែក ។

-  កូនជ្រូកនៅមិនស្ងៀម និងនៅជិតមេរបស់វា បញ្ជាក់ថា កូនជ្រូកមិនបានទទួលទឹកដោះ គ្រប់គ្រាន់ ។

-  កូនជ្រូកជាច្រើនដេកគរលើគ្នាបញ្ជាក់ថា កូនជ្រូករងាពេក និងដេកជិតមេរបស់វា ឬ ពួកវាមិនបានទទួលទឹកដោះគ្រប់គ្រាន់ ឬមេជ្រូកមិនមានទឹកដោះគ្រប់គ្រាន់ ។

-  កូនជ្រូកនៅគរលើគ្នាបញ្ជាក់ថា ពួកវាត្រជាក់ និងមិនសប្បាយរីករាយ ។

-  ក្រមរដំបៅក្រៀមលើមុខ និងក្បាលជង្គង់ បញ្ជាក់ថា កូនជ្រូកខាំគ្នាពេលស៊ីចំណី ពីព្រោះពួកវាមិនបានទទួលទឹកដោះគ្រប់គ្រាន់​ ហើយបើកូនជ្រូកស្នាមរលាត់តែជង្គង់ មានន័យថា កំរាលទ្រុងគ្រើមពេក ។

-  ស្បែកកូនជ្រូកដុះសំអាតពណ៌លឿង គឺជាទឹកដោះមេជ្រូកឱ្យកូនបៅទឹកដោះច្រើនពេក តែបើដុសសំអាតទៅពណ៌ស ឬក្រហម អាចបណ្តាលមកពីបាក់តេរី ដូចនេះត្រូវការ ព្យាបាលដោយអង់ទីប៊ីយោទិច ។

-  មេជ្រូកមិនជុះអាចម៍ឬលាមករឹងមូលបញ្ជាក់ថាមេជ្រូកក្ដៀន ។បញ្ហានេះអាចបណ្តាល ឱ្យមេជ្រូកមិនសុខស្រួល ហើយវាជាបុព្វហេតុនាំឱ្យមានបញ្ហាទឹកដោះ ។